បាត់ដំបងៈ កម្លាំងជំនាញសមត្ថកិច្ចនៃស្នងការនគរបាលខេត្តបាត់ដំបង បានចុះបង្ក្រាបនិងឃាត់ខ្លួន១២នាក់ ពាក់ព័ន្ធនឹងករណី ប្រព្រឹត្តខុសច្បាប់នូវល្បែងកន្ទុយលេខ។
ប្រតិបត្តិការបង្រ្កាប ប្រព្រឹត្តទៅកាលពីថ្ងៃសុក្រ ២រោច ខែមាឃឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងក្រុមទី ៣១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជាលទ្ឋផលសមត្ថកិច្ចធ្វើការឃាត់ខ្លួន អ្នកប្រព្រឹត្តិចំនួន១២នាក់ និងដកហូតបានសម្ភារៈដូចជាម៉ាស៊ីន ឆ្នោតខ្មែរ1គ្រឿង កាស្យូចំនួន២គ្រឿង ប្រាក់ខ្មែរចំនួន១លាន១០ម៉ឺនរៀល ប្រាក់ដុល្លារចំនួន២១០ដុល្លារ និងកាតុងឆ្នោតមួយចំនួនទៀត។ បច្ចុប្បន្ន អ្នកប្រព្រឹត្តនិងវត្ថុតាង ត្រូវបានចាត់ការអនុវត្តតាមនីតិវិធី៕
មតិយោបល់