ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា នឹងបង្ហាញខ្លួនលើកចុងក្រោយនៅកម្ពុជា ក្នុងជំនួបវគ្គជម្រុះ AFC CUP ដែលបឹងកេតប៉ះក្រុម Lao Toyota នៅថ្ងៃទី៣១ខែមករាខាងមុខ នៅពហុកីឡដ្ឋានជាតិ។
ចាន់ វឌ្ឍនាកា នឹងចាកចេញទៅចូលរួមជាមួយក្លឹប Fujida របស់ជប៉ុនក្រោយជួយបឹងកេតជាលើកចុងក្រោយ ក្នុងពានរង្វាន់កម្រិតតំបន់មួយនេះ។ ជំនួបជើងទី២ នឹងធ្វើឡើងនៅប្រទេសឡាវ នាថ្ងៃទី៧ ខែកុម្ភៈខាងមុខ ហើយអ្នកគាំទ្រកម្ពុជាបានត្រឹមមើលម្ចាស់លេខ១១រូបនេះលេង តាមរយៈការផ្សាយបន្តផ្ទាល់នៅប៉ុស្តិ៍ My TV ប៉ុណ្ណោះ។
វឌ្ឍនាកា បានបំបែកកំណត់ត្រាក្លាយជាកីឡាករកម្ពុជាដំបូងគេ ដែលបានផ្ទេរទៅលេងនៅជប៉ុន ក្នុងលក្ខខ័ណ្ឌខ្ចីជើង ចំណែកតម្លៃខ្លួនត្រូវគេប៉ាន់ស្មានថាជិតខ្ទង់ម៉ឺនដុល្លារឯណោះ។
មតិយោបល់