ព័ត៌មានជាតិ

ទារកសញ្ជាតិអាហ្វហ្កានីស្ថានម្នាក់ត្រូវបានគ្រួសារលក់ក្នុងតម្លៃ ៥០០ដុល្លារ ខណៈពេលដែលប្រទេសកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌

ទារកសញ្ជាតិអាហ្វហ្កានីស្ថានម្នាក់ត្រូវបានគ្រួសាររស់នៅក្នុងសភាពស្រេកឃ្លានមួយលក់ក្នុងតម្លៃ ៥០០ដុល្លារ ខណ:ពេលដែលអាហ្វហ្កានីស្ថានកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ដ៏ធំបំផុតក្នុងពិភពលោក។

មូលនិធិអន្តរជាតិជំរុញសេដ្ឋកិច្ចផុយស្រួយរបស់អាហ្វហ្កានីស្ថាន ត្រូវបានបញ្ឈប់ស្របពេលដែលពិភពលោកកំពុងពិភាក្សាអំពីរបៀបដោះស្រាយជាមួយរបបក្រុមតាលីបង់។

អង្គការសហប្រជាជាតិបានជំរុញសហគមន៍អន្តរជាតិឱ្យរក្សាប្រាក់ដែលហូរចូលក្នុងអាហ្វហ្កានីស្ថាន ដើម្បីបញ្ចៀសការបែកបាក់ទាំងស្រុង និងព្រមានថា មនុស្សរាប់លាននាក់អាចនឹងស្លាប់ ប្រសិនបើជំនួយបន្ទាន់មិនទៅដល់ប្រទេសក្នុងពេលឆាប់ៗនេះ។

អាហ្វហ្កានីស្ថាន កំពុងប្រឈមមុខនឹងព្យុះនៃវិបត្តិ រួមទាំងរូបិយប័ណ្ណធ្លាក់ចុះ និងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃម្ហូបអាហារ ប្រេងឥន្ធន: និងកង្វះសាច់ប្រាក់នៅក្នុងធនាគារឯកជន។

ប្រភព៖ Europe Brief News

 

មតិយោបល់