កំពតៈ ជនសង្ស័យចំនួន២នាក់ ដែលលួចម៉ូតូគេបានសម្រេច រួចគេចខ្លួនបាន២ថ្ងៃ ក៏ត្រូវកម្លាំងមន្ទីរយុត្តិធម៌នៃ
អាវុធហត្ថខេត្តកំពត ក្របួចជាប់។
លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកំពត បានមានប្រសាសថា ក្រោយពីទទួលបានពាក្យបន្តឹងពីជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូភ្លាម កម្លាំងរបស់លោកបាន ចុះស៉ើបអង្កេត និងស្រាវជ្រាវ រហូតដឹងមុខសញ្ញា និងឃាត់ខ្លួនបានទាំង២នាក់តែម្តង នៅវេលាម៉ោង៩ ព្រឹក ថ្ងៃទី២៨ មករានេះ នៅចំណុចភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។
លោកវរសេនីយ៍ទោ បញ្ជាក់ថា ជនល្មើសទី១ មានឈ្មោះ ភួង ឌីណា ភេទប្រុស អាយុ១១ ឆ្នាំ គ្មានមុខរបរ។
ទី២ ឈ្មោះ ម៉ាន់ ចាន់វ៉ាឡុង ភេទប្រុស អាយុ១៥ ឆ្នាំ គ្មានមុខរបរ អ្នកទាំង២រស់នៅ ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។ ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចរកឃើញ វត្ថុតាងម៉ូតូដែលពួកគាត់បានលួច និងបានប្រគល់ជូនជនរងគ្រោះវិញផងដែរ។
សូមបញ្ជាក់ថា នៅវេលាម៉ោង១១ យប់ ថ្ងៃទី២៦ មករា កន្លងទៅនេះ ជនល្មើសទាំង២នាក់ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកវេវ ពណ៌ស គ្មានស្លាកលេខ លេខតួ 2N125MeE0042024
នៅចំណុចភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ដែលជារបស់អាជីវករម្នាក់ឈ្មោះ សេក ដារិទ្ធ អាយុ៣០ ឆ្នាំ ដែលជនរងគ្រោះបានទុកនៅខាងមុខផ្ទះ៕


មតិយោបល់