ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីកាណាដា នឹងទទួលស្វាគមន៍ រាល់អ្នកដែលរត់ភៀសខ្លួនចេញពីអំពើភេរវកម្ម និងសង្រ្គាមទាំងនោះ ដោយមិនគិត…

កាណាដាៈ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោក នឹងទទួលស្វាគមន៍ «អស់អ្នកដែលរត់ភៀសខ្លួន ចេញពីអំពើភេរវកម្ម និងសង្គ្រាមទាំងនោះ» ដោយមិនគិតពីជំនឿរបស់ពួកគេ។ នេះបើយោងតា​មរយៈ សារព័ត៌មានចិនស៊ិនហួចេញផ្សាយ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧។

សាររបស់លោក Trudeau បានផ្ញើទៅកាន់ជនភៀសខ្លួនមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដែលត្រូវបានអនុវត្តរយៈពេល ៤ខែ នៅលើការហាមប្រាមមិនឲ្យជនភៀសខ្លួន ចូលមកក្នុងសហរដ្ឋអាមេរិក រួមទាំងការផ្អាកអ្នកធ្វើដំណើរ មកពីប្រទេសម៉ូស្លីមចំនួន ៧ ជាបណ្តោះអាសន្នផងដែរ។

លោក Trudeau បានសរសេរថា «រាល់ជនភៀសខ្លួនទាំងអស់ ដែលគេចចេញពីអំពើភេរវកម្ម និងសង្រ្គាម កាណាដានឹងទទួលស្វាគមន៍ ដោយមិនគិតពីជំនឿរបស់អ្នកទាំងនោះទ្បើយ។ ភាពសម្បូរបែបជាកម្លាំងរបស់យើង»៕

មតិយោបល់