ព័ត៌មានជាតិ

Update: អគ្គិភ័យឆេះផ្ទះពលរដ្ឋស្រុកពញាឭ បានរលត់វិញ ក្រោយសមត្ថកិច្ចចេញអន្តគមន៍ទាន់ពេល

កណ្តាលៈ ករណីអគ្គីភ័យ ឆេះផ្ទះប្រជាពលរដ្ខចំនួន២ខ្នង កើតហេតុថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦វេលាម៉ោង២០និង៣០នាទី នៅចំណុចភូមិបន្ទាយតូច ឃុំភ្នំបាត ស្រុកពញាឮខេត្តកណ្តាល។

ម្ចាស់ផ្ទះមានឈ្មោះ
១-ឈ្មោះភួង មិន ភេទប្រុសអាយុ៦០ឆ្នាំមាន
ទីលំនៅភូមិឃុំកើតហេតុ ផ្ទះមានទំហំ
៦ម៉ែត្រ×៧ម៉ែត្រ កំពស់៥ម៉ែត្រ ប្រសង្កសីជញ្ជាំងក្តារ។
២-ឈ្មោះមិន មឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ផ្ទះមាមទំហំ ៦ម៉ែត្រ×៧ម៉ែត្រ កំពស់៥ម៉ែត្រ ប្រកសង្កសី ជញ្ជាំក្តារ(ឆេះខ្ទេចទាំងស្រុង)។

មូលហេតុបណ្តាលមកពីទុសេខ្សែភ្លើង ទោះជាយ៉ាងណា ករណីនេះមិនបណ្តាល ឲ្យរងរបួសដល់
មនុស្សទេ។

ដោយឡែកសម្ភារបាត់បង់ (ជាបឋម) គឺម៉ូតូចំនួន ២គ្រឿងម៉ូតូម៉ាកហុងដាC១២៥ ផលិតឆ្នាំ២០១៥ចំនួន ០១គ្រឿង និងម៉ូតូហុងដាកុបចង្កៀងមូលចំនួន ០១គ្រឿង និងទ្រ្យសម្បត្តិដទែទៀតសមត្ថកិច្ចនៅមនទាន់កំណត់បាននៅឡើយទេ៕

photo_2016-05-08_23-28-17 photo_2016-05-08_23-28-15 photo_2016-05-08_23-28-30 photo_2016-05-08_23-28-29 photo_2016-05-08_23-28-27 photo_2016-05-08_23-28-26 photo_2016-05-08_23-28-25 photo_2016-05-08_23-28-23 photo_2016-05-08_23-28-22 photo_2016-05-08_23-28-21 photo_2016-05-08_23-28-20 photo_2016-05-08_23-28-18photo_2016-05-08_21-29-04 photo_2016-05-08_21-29-02

មតិយោបល់