ភ្នំពេញ: មុននេះបន្តិច មានសេចក្តីរាយការណ៍មកថា មានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ ក្នុងភូមិបន្ទាយតូច ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល ហើយសមត្ថកិច្ចកំពុងចេញអន្តរាគមន៍។
ស្នងការនគរបាលខេត្តកណ្តាល លោក អ៊ាវ ចំរើន បានប្រាប់Post News ថា ពិតជាមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមែន ហើយអគិ្គភ័យមិនបានរាលដាលដល់ផ្ទះ អ្នកជិតខាងផងដែរ ក្រោយសមត្ថកិច្ចចេញអន្តរាគមន៍ទ្បានទឹក។
ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តិចទៀតនេះ៕
មតិយោបល់