ព័ត៌មានជាតិ

អាសូរក្មេងដ៏កំសត់ ស្លាប់ម្តាយហើយ ឥឡូវឪពុកធាក់ស៊ីក្លូ ស្លាប់ចោលទៀត

ភ្នំពេញ: មានករណីគួរឲ្យអាសូរដល់ក្មេង២នាក់ ដែលបានស្លាប់ម្តាយជាយូរមកហើយ​ ឥឡូវស្លាប់ឪពុកដែលជាទីបង្អែកចុងក្រោយ បានស្លាប់ដោយសារខ្យល់គរម្នាក់ទៀត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩និង១៥នាទី យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ នៅផ្លូវលេខ១១០ ម្តុំផ្សារចាស់ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាអ្នកធាក់ស៊ីក្លូម្នាក់ កំពុងតែគេងនៅក្នុងស៊ីក្លូរបស់គាត់ បន្ទាប់ពីឃើញសភាពគេងរបស់គាត់នោះ ដូចជាមិនប្រក្រតី ទើបទៅដាស់ភ្លាមៗនោះ ទើបគេដឹងថាបុរសខាងលើបានខ្យល់គ គេងស្លាប់នៅលើស៊ីក្លូ មិនដឹងតាំងពីពេលណា។

អ្នកនៅក្បែរកន្លែងបន្តថា បុរសរងគ្រោះខាងលើ មានអាយុប្រហែល៤០ឆ្នាំជាង មានកូន២នាក់ មានស្រុកកំណើត ស្ថិតនៅខេត្តព្រៃវែង។ គួរអោយអនិច្ចារជាពន់ពេក ខ្យល់គ ដេកស្លាប់លើស៊ីក្លូយ៉ាងអាណោចអាធ័ម ព្រោះតែខ្លួនក្រ និងមានជំងឺប្រចាំកាយ តែត្រូវខំធាក់ស៊ីក្លូ ដើម្បីដោះស្រាយបញ្ហាជីវិតក្នុងការចិញ្ចឹមកូន៣នាក់ ដែលម្តាយបានស្លាប់ចោលយូរមកហើយ រហូតដល់វេនខ្លួនឯង។ អ្វីដែលកាន់តែគួរឲ្យអាសូវ គឺក្មេងកំព្រារគ្មានទីពឹងទាំង២នាក់ នៅឯខេត្តព្រៃវែង ដែលមិនទាន់បានដឹងថាឪពុកបានស្លាប់នោះទេ៕

មតិយោបល់