ព័ត៌មានជាតិ

Update: រថយន្តបុកបង្គោលភ្លើងបាក់សង្កត់ ហើយក្រឡាប់ផ្ងាជើង តៃកុងឡានរបួសបែកក្បាល

កណ្តាល: មានករណីគ្រោះថា្នក់ចរាចរណ៍ បង្កដោយរថយន្តមួយគ្រឿង បុកបង្គោលភ្លើងនៅអមផ្លូវបាក់សង្កត់លើរថយន្ត ដែលក្រឡាប់ផ្ងាជើង ហើយតៃកុងឡានរបួសបែកក្បាល។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នាវេលាម៉ោង៦ ល្ងាចនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថ ជនរងគ្រោះឈ្មោះ រ័ត្នមុនី ភេទប្រុស អាយុ៣២ឆ្នាំ បានបើកឡានម៉ាកស្តារិចពណ៏កណ្ដុប្រមេះ ពាក់ផ្លាកលេខភ្នំពេញ2AG-2250 ពីទិសខាងកើតតាមផ្លូវជាតិ២៦១ មានគ្នា២នាក់(ប្រុស) លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលអោយបាក់សង្កត់មកលើឡាន ហើយឡានក៏ក្រឡាប់ផ្ងាជើង។ រីឯតៃកុងឡានរបួសបែកក្បាល និងឈឺចង្កេះ បន្ទាប់មកឡានពេទ្យនាគក្រហម បានដឹកយកទៅមន្ទីពេទ្យកាល់ម៉ែត្រ។ ចំណែកឡាននៅកន្លែងកើតហេតុ មិនទាន់យកចេញទេ កម្លាំងសមត្ថកិច្ចបាននៅយាម ជាមួយកំលាំងប្រជាការពារ៕

មតិយោបល់