ព្រះសីហនុៈ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅភោជនីយ៍ដ្ឋានស៊ីហ៊ូ ស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៍ក្រហម ស្លាកលេខប្រើស្កុតបិតពីលើ ពាក់មួកសុវត្ថិភាពពណ៍ខ្មៅ និងពាក់អាវរងារខ្មៅធំដៃវែងទាំង២នាក់ បានធ្វើសកម្មភាព ផ្ទុះអាវុធ (បាញ់គំរាម) ទៅលើជនរងគ្រោះជាជនជាតិចិន៤នាក់ ខណៈដែលជនរងគ្រោះកំពុងអង្គុយហូបអាហារ បណ្តាលឲ្យរបួសជើងទាំង ៤នាក់ រួចគេចខ្លួនបាត់។
ជនរងគ្រោះចំនួន៤នាក់៖ ១-ឈ្មោះ ZHANG KUN ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ។
២-ឈ្មោះ YANG HUAIHUN ប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន ត្រូវចំក្បាលជង្គង់ខាងស្តាំ ។
៣-ឈ្មោះ YANG JUN GING ប្រុស ២៧ឆ្នាំ ជនជាតិចិន ត្រូវចំចុងភ្លៅស្តាំ , និងដើមកំភួនជើងខាងឆ្វេង ។
៤-ឈ្មោះ LIU WEIMIN ប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ។ ជនរងគ្រោះទាំង៤នាក់ ស្នាក់នៅវិមានខ្សាច់មាស ចូលមកទេសចរណ៍ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេ បច្ចុប្បន្នបានត្រឡប់ទៅប្រទេសចិនវិញហើយ។
វត្ថុតាងបន្សល់នៅកន្លែងកើតហេតុ៖
-សំបកគ្រាប់ ចំនួន ០៩ និងគ្រាប់មិនទាន់បាញ់ចំនួន ១ គ្រាប់ ។
ក្រោយរឿងហេតុកើតឡើង ស្នងការដ្ឋាននគរបាលខេត្ត បានបង្កើតគណៈករណី មួយធ្វើការសើ់បអង្កេតស្រាវជ្រាវជាបន្ទាន់ ។ ដោយមានការចង្អុលដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ និងឈានទៅបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នា២០១៨ វេលាម៉ោង១០និង៣០នាទីយប់។
ជនសង្ស័យ២នាក់៖
១-ឈ្មោះ REN HAI JUN ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E០១១១៥៤៣៤ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។
២-ឈ្មោះ WU HAI ZHU ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៩២១១១៩៨៥ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។
វត្ថុតាងចាប់យកមាន៖
កាំភ្លើងខ្លី២ដើម៖ ១,ម៉ាកBERETAលេខG643652បង់១គ្រាប់២។
២,ម៉ាកGIOCK 19លេខWBEN763បង់១គ្រាប់៣។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់បានឲ្យដឹងថា ពួកគេពិតជាបានធ្វើសកម្មភាពដោយប្រើភ្លើងខ្លី ០២ដើម បាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន ព្រោះពួកគេខឹងនឹងជនរងគ្រោះដែលបាននិយាយប្រមាថមើលងាយពួកគេ ថាពួកគេជាមនុស្សដើរមិនត្រង់ផ្លូវ ដើរវាចៗបែបនេះមិនមែនជាមនុស្សល្អ ពេលដែលពួកគេទៅផឹកនៅក្នុងក្លឹបមួយកន្លែងដែលនៅផ្លូវ ឧតុនិយម កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៨ ទើបនៅថ្ងៃកើតហេតុពួកគេបាញ់ទៅលើជនរងគ្រោះតែម្តង ។
ចំពោះកាំភ្លើងរូបគេបានទិញពីជនមិនស្គាល់មុខ ក្នុង១ដើមតម្លៃ៣,៨០០ដុល្លារ ហើយពេលធ្វើសកម្មភាពរួច ពួកគេបានយកទៅកប់នៅក្នុងដីស្ថិតនៅក្រុម២២ភូមិ៣សង្កាត់៣ក្រុងព្រះសីហនុ៕








មតិយោបល់