ព័ត៌មានជាតិ

Update: អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅខេត្តកំពត បានរលត់អស់ហើយ

កំពត: ករណីអគ្គិភ័យឆាបឆេះផ្ទះ របស់ប្រជាពលរដ្ឋ ត្រូវបានរលត់ទៅវិញអស់ហើយ បន្ទាប់ពីលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់៦ខ្នង នាវេលាម៉ោង៦និង៣០នាទី យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ នៅនៅក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

លោកអនុសេនីយ៍ឯក ឈុន ឈឿន នាយផ្នែកសេនាធិការស្រុកយទឹកឈូ បានឲ្យដឹងថា អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ អស់ចំនួន៦ខ្នង។ តែសំណាងល្អ មិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។ ចំពោះទ្រព្យសម្បត្ដិនិងសំភារៈ មិនទាន់ដឹងខូចខាតអ្វីខ្លះទេ។ រីឯមូលហេតុនៃការឆេះ នេះមិនទាន់ដឹងច្បាស់ថា មកពីមូលហេតុអ្វីនោះទេ៕

មតិយោបល់