ព័ត៌មានជាតិ

នគរបាល​ស្រុក​សំរោង ឃាត់​ខ្លួន​មុខ​សញ្ញា​ម្នាក់ ដកហូត​ថ្នាំ​ញៀនជិត៣០កញ្ចប់

តាកែវ: កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្រាញ់ខាងត្បូង បានឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនម្នាក់កាលពីវេលាម៉ោង១២និង៣០នាទីឈានចូល​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុចព្រែក ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ជនសង្ស័យមាន​ឈ្មោះ ម៉ម ផាន្នី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិពេជ្រចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ រួមទាំងដកហូតសារធាតុញៀនក្រាមពណ៌ស(ម៉ាទឹកកក) ចំនួន២៥កញ្ចប់តូច។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បី​ចាត់ការបន្ត៕

មតិយោបល់