ព័ត៌មានកីឡា

Chapecoense ​ឈ្នះ​ប្រកួត​ដំបូង ​ក្រោយ​ធ្លាក់​យន្ដហោះ ​ធ្វើ​ឱ្យ Fan ​ស្រក់​ទឹក​ភ្នែក

ក្រុម ​Chapecoense ​បាន​រក​ឃើញ​ជ័យជម្នះ​ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន​វិញ​ហើយ ​ក្រោយ​ពី​ជួប​រឿង​អកុសល​ធ្លាក់​យន្ដហោះ​ស្លាប់​កីឡាករ​ស្ទើរ​តែ​១​ក្រុម​នោះ។

ដោយ​ជ័យជម្នះ​នេះ​គឺ​យក​ឈ្នះ​ក្រុម Inter de lages ​ក្នុង​លទ្ធផល ២-១ ​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​រាប់រយ​នាក់​អម​ជាមួយ​ទឹក​មុខ​សប្បាយ​រីករាយ​លាយ​ផ្សុំ​និង​ទឹក​ភ្នែក​ផង​ដែរ។ ដោយ​ការ​ប្រកួត​នេះ​គឺ​ក្រុម​នៅ​ប្រេស៊ីល​មួយ​នេះ​នាំ​យក​កីឡាករ​ចាស់​ៗ​ដើម្បី​មក​ជួយ​ក្រុម​សិន ហើយ​ក៏​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​រដូវ​កាល​ថ្មី​តែ​ម្ដង។

នេះ​គឺ​ជា​ជំហាន​ល្អ​មួយ​សម្រាប់​ក្រុម​ក្នុង​ការ​កសាង​ឡើង​វិញ ​ក្រោយ​ពី​ធ្លាក់​យន្ដហោះ​សម្លាប់​កីឡាករ​អស់​១៩​នាក់ ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ។ មួយ​វិញ​ទៀត​ក្នុង​ការ​ប្រកួត​ដំបូង​របស់​ពួកគេ​នេះ​ដែរ ​គេ​ក៏​បាន​ឃើញ​មាន​អ្នក​គាំទ្រ​ច្រើន​មែនទែន ​លើក​បដា​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​សមាជិក​ក្រុម​ដែល​នៅ​សេសសល់​ទាំង​អស់ ​ប្រឹងប្រែង​ស្ដា​មុខ​មាត់​ក្រុម​ឡើង​វិញ ​ទោះ​ជា​​ត្រូវ​ប្រើ​ពេល​យូរ​ក៏ ​មាន​អ្នក​គាំទ្រ​ចាំ​ជួយ​ជ្រោមជ្រែង​ដែរ៕

https://www.youtube.com/watch?v=fI3MuqNh2GQ

 

 

មតិយោបល់