បន្ទាប់ពីរៀបការហើយ គូស្នេហ៍ភាគច្រើនតែងតែចង់បានកូនភ្លាមៗ ប៉ុន្តែបំណងប្រាថ្នាមួយនេះមិនមែនចេះតែអាចទទួលបានគ្រប់គ្នានោះទេ។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា អ្នកខ្លះអាចឆាប់មានកូន ចំណែកឯអ្នកខ្លះទៀត ត្រូវចំណាយពេលច្រើនឆ្នាំទើបមានកូនប្រើនឹងគេ គឺអាស្រ័យទៅលើសមត្ថភាពបន្តពូជ និងសុខភាពរបស់ដៃគូទាំងសងខាងផងដែរ។ ដូច្នេះ ប្រសិនបើអ្នកចង់បង្កើនឱកាសឲ្យឆាប់មានកូនតាមបែបធម្មជាតិ សូមអនុវត្តដូចខាងក្រោមនេះ៖
ធាតុផ្សំ៖
– ផ្លែប៊ឺរ ៣ស្លាបព្រាបាយ
– ប្រេងអូលីវ ១ស្លាបព្រាបាយ
ការរៀបចំ៖
– ដាក់ធាតុផ្សំទាំងពីរមុខនេះនៅក្នុងចានមួយ រួចប្រើស្លាបព្រាកូរបំបែកឲ្យក្លាយជាល្បាយតែមួយ។
– ទទួលទានរៀងរាល់ពេលយប់ បន្ទាប់ពីអាហារពេលល្ងាច រយៈពេលប្រហែលជា ៣ ទៅ៤ ខែ។
– ត្រូវទៅពិនិត្យមើលភាពមិនប្រក្រតីនៅក្នុងស្បូនផងដែរ ប្រសិនបើអ្នកអត់កូនយូរពេក។
ការប្រើប្រាស់ធាតុផ្សំទាំងពីរមុខនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីដែលចង់ឆាប់មានកូន ព្រោះផ្លែប៊ឺរសម្បូរ អូមេហ្គា-៣ ដែលអាចជួយកែលម្អគុណភាពស៊ុតរបស់ស្ត្រី។ ចំណែកឯប្រេងអូលីវវិញ សម្បូរទៅដោយវីតាមីន E ដែលអាចរំញោចដល់ការផលិតអ័រម៉ូន Progesterone ក្នុងរាងកាយស្ត្រីឲ្យមានសុខភាពល្អ៕
មតិយោបល់