ព័ត៌មានជាតិ

យន្តហោះ F-35A ធ្វើ​ការសាកល្បង​ចាក់​សាំង​ក្នុង​លំហ​អាកា​សបាន​ជោគជ័យ​

F-35A ដែល​ត្រូវបាន​ធ្វើ​ការសាកល្បង​នៅ​ក្នុង​ការ​ចាក់​សាំង​នៅក្នុង​លំហ​អាកាស​ជា​ប្រភេទ​មួយ​នៅក្នុង​ចំណោម​ប្រភេទ​យន្តហោះ​ចម្បាំង​បី​ផ្សេង​ទៀត​នៃ F-35 ។ F-35 រួមមាន F-35A,F-35B និង F-35C ដែល​ពួក​វា​មាន​លក្ខណពិសេស​រៀងៗ​ខ្លួន​។​

F-35 ត្រូវបាន​ប្រែក្លាយ​មក​ពី X-35 ដែល​ជា​ផលិតផល​រួម​នៃ​កម្មវិធី​មួយ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អាមេរិក​និង​សម្ពន្ធមិត្ត​រួមទាំង​ណា​តូ​ផងដែរ​ដែល​កម្មវិធី​នេះ​មានឈ្មោះ​ថា Joint Strike Fighter( JSF ) ។​បើ​យោង​អត្ថបទ​បកស្រាយ​របស់ Wikipedia បាន​និយាយថា​ការសាកល្បង​ជា​លើក​ទី​មួយ​របស់ F-35 ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី 15 ធ្នូ​ឆ្នាំ 2006 ។​

បន្ថែមទៀតថា​អាមេរិក​មាន​គម្រោង​ទិញ​ប្រភេទ​យន្តហោះ​បែបនេះ​ក្នុង​ចំនួន 2443 គ្រឿង​ក្នុង​គោលបំណង​ឲ្យ​តាក​ទិ​ក​នៃ​ប្រព័ន្ធ​ការពារ​អាកាស​របស់ខ្លួន​កាន់តែ​រឹងមាំ​ប៉ុណ្ណោះ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី JSF នេះ​មាន​ដូចជា​អង់គ្លេស​អ៊ីតាលី​ហូឡង់​អូស្ត្រាលី​កាណាដាណ​រវេយ​ដា​ណឺម៉ា​ក​និង​តួ​គី​ផងដែរ​.៕
https://i1272.photobucket.com/albums/y389/domneng/4%20Kill/2013-05-31_185527_zps6e5afdb3.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/2013-05-31_185552_zpsf0934fbd.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/2013-05-31_185606_zpsd4c5b93f.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/2013-05-31_185624_zps4fa8d30a.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/2013-05-31_185638_zpsb8350ca5.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/2013-05-31_185654_zps7727801e.jpg

មតិយោបល់