ព័ត៌មានជាតិ

បុរសម្នាក់ត្រូវ រថយន្តសណ្តោងកុងតឺន័រ កិនបែកក្បាលស្លាប់

ភ្នំពេញ:បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានរថយន្តសណ្តោងកុងតឺន័រ កិនស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះ បានកើតឡើងនៅម៉ោង៨យប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ នេះតាមបណ្តោយផ្លូវវេងស្រេង ត្រង់ចំណុចភូមិតំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តសណ្តោងកុងតឺន័រពាក់ស្លាកលេខ ភ្នំពេញ4A-1870 បានបើកបរស្របទិសជាមួយម៉ូតូជនរងគ្រោះម៉ាកហុងដា C150 សេរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1FA-2075 ដោយម៉ូតូជនរងគ្រោះបានទាក់ដៃចង្កូតគ្នាជាមួយម៉ូតូហុងដាC125 មួយគ្រឿងទៀតពាក់ស្លាកលេខ 1CN-2753 ក៏ដួលចូលក្រោមកង់រថយន្តបណ្តាលឱ្យរថយន្ត កិចខ្ទេចក្បាលធ្លាយខួរស្លាប់ភ្លាមៗតែម្តង។

សមត្ថកិច្ចនៅកន្លែងកើតហេតុនៅនិមទាន់កំណត់អត្តសញ្ញាណជនរងគ្រោះបាននៅឡើយទេ ខណៈអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។

ប្រជាពលរដ្ឋនៅទីនោះ នាំគ្នារអ៊ូគ្រប់ៗថា នៅកំណា់ផ្លូវនេះមានទ្បានធំៗ បើកបរលឿនៗណាស់ ហើយ មិនសូវអធ្យាស្រ័យឲ្យអ្នកដែលធ្វើដំណើរដ៍ទៃទៀតទេ។ រាល់ថ្ងៃពួកគាត់ តែងតែភ័យព្រួយ រឿងកូនចៅដើរឆ្លងថ្នល់ណាស់ ជាពិសេសក្មេងតូចៗដែលលេខមុខផ្ទះ ព្រោះទ្បានទាំងនោះបើក មិនដែលមើលមនុស្ស ឬគ្មានមនុស្សនោះទេ ដឹងតែពីជាន់ហ្គែរ៕

photo_2016-05-08_23-19-04 photo_2016-05-08_23-19-07 photo_2016-05-08_23-19-13 photo_2016-05-08_23-19-16 photo_2016-05-08_23-19-15 photo_2016-05-08_23-19-19 photo_2016-05-08_23-19-20

មតិយោបល់