ភ្នំពេញ: សមត្ថកិច្ចបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះ ផ្ទះប្រជាពលរដ្ឋនោះបានរលត់វិញហើយ ក្រោយមានការអន្តរាគមន៍ ទ្បានទឹកចំនួន៤គ្រឿង ដែលរួមសហការរវាងកម្លាំងអាវុធហត្ថ និងកម្លាំងចម្រុះ ដើម្បីបាញ់ពន្លត់ បច្ចុប្បន្នសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហើយ។
សមត្ថកិច្ចសន្និដ្ឋានជាជំហ៊ានដំបូងថា អគ្គិភ័យនេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី និងមានការខូចខាតទ្រព្យសមត្ថកិច្ចបន្តិចបន្តួចដោយសារសមត្ថកិច្ចសង្គ្រោះទាន់ពេលវេលា។
សូមបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋ នៅម្តុំក្បែរផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ត្រូវអគ្គិភ័យឆាបឆេះនៅមោ៉ងប្រមាណជា១០យប់ ថ្ងៃទី៨ឧសភា ២០១៦ ក្នុងហេតុការណ៍នោះបណ្តាលឳ្យមនុស្សម្នាក់រងរបួស ៕
មតិយោបល់