ព័ត៌មានជាតិ

កម្មករបេតុងក្រុមហ៊ុន ហាយ លែន ត្រូវខ្សែភ្លើងឆក់ស្លាប់​

ភ្នំពេញៈ យុវជនជាកម្មករបេតុងរបស់ក្រុមហ៊ុន ហាយ លែន មា្នក់ ត្រូវបានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ កាលពីវេលាម៉ោង​៩និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា​ឆ្នាំ២០១៧ តាមណ្ដោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ ហិន សាវី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករបេតុង របស់ក្រុមហ៊ុនហានលែន ទីតាំងស្ថិត​នៅមុខវត្តសំរោងអណ្ដែត សង្កាត់ភ្នំពេញ មានស្រុកកំណើត​ភូមិទ្រាង ឃុំទ្រាង ស្រុកសំរោង ខេត្តតាកែវ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទាញទុយោបាញ់ស៊ីម៉ង់ត៍ ដើម្បីបាញ់ដាក់ការដ្ឋាន ខណៈកំពុងតែទាញ ស្រាប់តែទុយោដែករបស់​រថយន្តបាញ់ស៊ីម៉ង់ត៍ទៅប៉ះនឹងខ្សែភ្លើងស្រាត​ បណ្ដាលឲ្យ​ឆ្លងចរន្តឆក់ស្លាប់តែម្ដង។

បច្ចុប្បន្នសាកសព ក្រោយពីការធ្វើកោសលវិច័យរបស់សមត្ថកិច្ចរួចមក បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/w-fJV92gPI0

មតិយោបល់