ព័ត៌មានជាតិ

ស្រីស្អាត បុគ្គលិកហាងម៉ាដាម ជួញគ្រឿងញៀនត្រូវសមត្ថកិច្ចចាប់ខ្លួន!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ជាស្រីស្អាត ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទ ជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅច្រកចូលផ្លូវលេខ១៣៦ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សុខ ម៉ារ៉ាឌី ហៅ អេណា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាដាម ស្នាក់នៅផ្ទះជួល មិនចាំលេខ ផ្លូវលេខ១៥៤ កែងផ្លូវលេខ១១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៣កញ្ចប់តូច និង៣ដុំ, ថង់ផ្លាស្ទិចមួយចំនួន, ដែកកេះចំនួន១, ប្រអប់ជរ័ប្លាស្ទិចចំនួន១, កាបូបយូរដៃពណ៌ខ្មៅចំនួន១ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់