ព័ត៌មានជាតិ

ស្រវឹងទាស់សម្ដីគ្នាតិចតួច បុគ្គលិកផែ២នាក់វាយតប់គ្នា បណ្ដាលឲ្យបុរសម្នាក់ដេកដួលក្នុងថ្លុកឈាម

កណ្តាល: កាលពីវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចកំពង់ផែ ភ្នំពេញថ្មី ស្ថិតភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានករណីហិង្សាមួយកើតឡើង។

ជនរងគ្រោះឈ្មោះ អ៊ីន សារិទ្ឋ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុក្គលិកផែ មានទីលំនៅរាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅផែរស្វាយ័ត្ដភ្នំពេញ។
ជនសង្ស័យឈ្មោះ ឈឿន ប៊ុនរុង ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

ដំណើររឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះឈ្មោះ អ៊ីន សារិទ្ឋ បានផឹកស្រាស្រវឹងមកដក ខ្សែភ្លើងរបស់ជនសង្ស័យចេញពីហ្រ្វី ពេលនោះជនសង្ស័យបាននិយាយថាមានរឿងអី មេ្តចមិននិយាយគ្នា ស្រាប់តែជនរងគ្រោះតបទៅវិញថា កន្លែងនឹងជាកន្លែងរបស់អញ្ញ ចឹងអញ្ញមានសិទ្ធ ហើយជនរងគ្រោះបានទាយកាំបិតតាំងតោ ជន្លលើជនសង្ស័យពីរដង និងច្រានជនស័ង្សយទៀត រួចជនរងគ្រោះក៍យកជើងធាក់ជនសង្ស័យ តែធាក់មិនត្រូវ បន្ទាប់មកជនស័ង្សយធាក់ជនរងគ្រោះវិញ បណ្តាលឲ្យដួលរបូតកាំបិតតាំងតោ ចេញពីរដៃហើយជនសង្ស័យបានទាយកូនកាំបិតតូចចុងស្រួច នៅលើតុមកចាក់ជនរងគ្រោះចំ ចំហៀងក្បាលពោះមួយកាំបិតខាងស្តាំ និងចាក់ចំភ្លៅខាងស្តាំមួយកាំបិត ទៀតបណ្តាលឲ្យជនរងគ្រោះហូរឈាមដេកនៅលើកប៉ាលផែ ឃើញដូចនេះសន្តិសុខក៏រាយការណ៍ទៅប៉ុស្តិ៍បន្ទាយដែកដើម្បីជួយអន្តរាគមន៍។

ក្រោយទទួលពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍បានចុះដល់ទីតាំង ឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ធ្វើកាសាកសួរ ដើម្បីបន្តនីតិវិធី៕

មតិយោបល់