ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍ទំនប់ទឹក ប្រកាសរកម្ចាស់ម៉ូតូម៉ាកហុងដា ស៊េរី២០១២មួយគ្រឿង ដែលត្រូវបានបុរសម្នាក់បណ្តើរយកមកផ្តួលចោល

ភ្នំពេញ: ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២មួយគ្រឿង ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំបន់ទឹក យកមកទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់មកទទួលយកទៅវិញ ក្រោយពីប្រទះឃើញបុរសម្នាក់បណ្តើរយកមកផ្តួលចោលហើយរត់គេចខ្លួនបាត់ស្រមោល។

ការប្រទះឃើញនេះដែរបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៤៣០ កែងនិងផ្លូវលេខ១៨៣ ក្នុងសង្កាតទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា ម៉ូតូម៉ួយគ្រឿងដែលត្រូវបានបុរសម្នាក់បណ្តើរយកមកផ្តួលទុលចោលនេះ គឺម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-2147 នៅចំណុចខាងលើ។

មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក ធ្វើការល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន បានឃើញបុរសម្នាក់កំពុងតែបណ្តើរម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២មួយគ្រឿង ក៏ស្រាប់តែផ្តួលម៉ូតូរួចរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកក៏បានយកមករក្សាទុក ដើម្បីស្រាវជ្រាវរកម្ចាស់ម៉ូតូខាងលើមកទទួលយកទៅវិញផងដែរ ដោយមិនបានដឹងថា បុរសរូបនោះ បានធ្វើសកម្មភាពលួចយកមកពីទីណានោះឡើយ៕

មតិយោបល់