ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ចដេញចាប់ចោរឆក់ តាំងពីខណ្ឌសែនសុខដល់ទួលគោក…

ភ្នំពេញ: នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៥និង០០នាទីល្ងាច ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូបស្ពាយ ចំណុចមុខហាងគុយទាវ៣ជំនាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១២និង០០នាទី ។

ជនសង្ស័យឈ្មោះ ឃិន សារ៉ន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់កាបូបស្ពាយស្ពាយពីជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល ៣៣ឆ្នាំ ជនជាតិខ្មែរ (ទៅបាត់ក្រោយកើតហេតុ) ។

សូមបញ្ជាក់៖ ករណីនេះសមត្ថកិច្ចដេញតាមចាប់តាំងពីសែនសុខ រហូតដល់ទួលគោក។

សម្ភារ:បាត់បង់៖
-កាបូបស្ពាយចំនួន១
-ទូរស័ព្ទដៃ០១គ្រឿងសេរីចាស់ និងលុយខ្មែរ២០,០០០រៀល ។

សម្ភារ:បន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ គ្មានផ្លាកលេខ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់