ព័ត៌មានជាតិ

អធិការវ័យក្មេងកំពូលស្នាដៃ របស់ស្រុកកោះធំ ត្រូវបានផ្លាស់ប្តូរមុខតំណែង

កណ្តាល: អធិការនគរបាលស្រុកកោះធំ ខេត្តកណ្តាល លោក ឈឿន ប៊ុនឆន ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចផ្លាស់ប្តូរ និងតែងតាំងទៅជាអនុប្រធាន នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើយោងតាមសេចក្តីប្រកាស របស់សម្តេចក្រឡាហោម ដែលភ្នាក់ងារ Post News ទទួលបាននៅព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៧នេះ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានចេញសេចក្តីសម្រេចតែងតាំងលោក ស៊ីម ឃាង នាយរងការិយាល័យប្រតិបត្តិ នៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ទៅជាអធិការនគរបាលស្រុកកោះធំ ជំនួសវិញ។

សូមបញ្ជាក់ថា អធិការវយ័ក្មេងរបស់ស្រុកកោះធំ លោក ឈឿន ប៊ុនឆន ត្រូវបានគេស្គាល់ថា ជាមន្រ្តីនគរបាលម្នាក់ដ៏គំរូមា្នក់ និងមានស្នាដៃក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍ ទៅលើជនជាតិវៀតណាម យ៉ាងខ្លាំងខ្លា រហូតធ្វើឲ្យមានការកោតសរសើរ ពីសំណាក់មជ្ឈដ្ឋានទូទៅ ជាពិសេសអ្នកលេង Facebook។ លោកអធិការកំពូលស្នាដៃរូបនេះ ក៏ធ្វើការចុះបង្ក្រាបបទល្មើស នានាតាមមូលដ្ឋានដូចជា បទល្មើសនេសាទ បទល្មើសលួច ឆក់ ប្លន់ និងគ្រឿងញៀនបានសម្រាចជាច្រើនករណីផងដែរ៕

មតិយោបល់