ព័ត៌មានជាតិ

តើការសិក្សាជំនាញគណនេយ្យ និងហិរញ្ញវត្ថុ អាចបម្រើការងារអ្វីខ្លះ?

ជាការពិតណាស់​និស្សិតមួយចំនួនតែងតែមានការភ័ន្តច្រឡំដោយលើកទស្សនៈមួយឡើងថា នៅពេលដែលនិស្សិតសិក្សាជំនាញគណនេយ្យ​ និងហិរញ្ញវត្ថុ ពួកគេបម្រើការងារបានតែមួយផ្នែកប៉ុណ្ណោះគឺផ្នែកគណនេយ្យ​ និងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុន។​ ផ្ទុយទៅវិញ​ បើយើងក្រលេកមើលអោយគ្រប់ជ្រុងជ្រោយ យើងសង្កេតឃើញថាមានការងារជាច្រើនផ្នែកនៅក្នុងក្រុមហ៊ុននីមួយៗ​ ដែលនិស្សិតគណនេយ្យ​ និងហិរញ្ញវត្ថុអាចបម្រើការបាន។​

ជាក់ស្ដែងនិស្សិតដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថាន CamEd Business School ភាគច្រើនពួកគេអាចទទួលបាននូវតួនាទីការងារ​​​ និងបម្រើការងារបានច្រើនផ្នែក ដែលក្នុងនោះមានដូចជា​៖ គណនេយ្យករ ហិរញ្ញិក ធនាគារិក​ សវនករ អ្នកវិភាគអាជីវកម្ម​ អ្នកគ្រប់គ្រងទូទៅ អ្នកប្រឹក្សាយោបល់ផ្នែកពន្ធដារ និងអ្នកគ្រប់គ្រងអាជីវកម្ម។ល។​

បើយោងតាមរបាយការណ៍ការងារសម្រាប់ត្រីមាសទី២នៃឆ្នាំ២០១៦​ ​ដកស្រង់ចេញពីគេហទំព័រការងារ Everjobs (https://www.everjobs.com.kh) នៃស្ថិតិចំនួនការងារសម្រាប់មុខជំនាញទំាងអស់បានបង្ហាញអោយ​ឃើញ​ថា​ តម្រូវការទីផ្សារការងារបច្ចុប្បន្នដែលខ្ពស់ជាងគេគឺផ្នែកគណនេយ្យ​ និងហិរញ្ញវត្ថុនៅក្នុងវិស័យធនាគារ។ ស្របពេលជាមួយគ្នានេះដែរ បណ្ដាក្រុមហ៊ុនសវនកម្មធំៗជាច្រើនដូចជា PwC KPMG E&Y Deloitte ក៏ដូចជាធនាគារកាណាឌីយ៉ា​ និងធនាគារ​ ANZ Royal​ បានផ្ដល់ទំនុកចិត្តយ៉ាងខ្លាំង​ និងបានបញ្ជូនបុគ្គលិកជាច្រើនមកបណ្ដុះបណ្ដាលជំនាញគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម ពន្ធដារ និងច្បាប់ពាណិជ្ជកម្មនៅវិទ្យាស្ថាន​ CamEd Business School ។​

កត្តាចម្បងដែលក្រុមហ៊ុនទាំងអស់មានទំនុកចិត្តលើវិទ្យាស្ថាន CamEd Business School​​ ដោយសារតែវិទ្យាស្ថាន CamEd Business School​​ ជាវិទ្យាស្ថានមួយដែលមានកម្រិតគុណភាពនៃការបណ្ដុះបណ្ដាលខ្ពស់ និងសាស្រ្តចារ្យដែលមានទាំងចំណេះដឹង​ ជំនាញ និងបទពិសោធន៍ការងារ និងការបង្រៀនរយៈពេលច្រើនឆ្នាំផងដែរ។

ដូច្នេះចាប់ផ្ដើមពង្រឹងសមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួន និងបុគ្គលិករបស់ខ្លួនដើម្បីអាជីពការងារ ក៏ជាការរីកចម្រើននាពេលអនាគតដោយសិក្សាជាមួយវិទ្យាស្ថាន CamEd Business School​​ នៅថ្ងៃនេះ។ សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈអ៊ីម៉ែល reception@cam-ed.com ឬទូរស័ព្ទលេខ ០២៣​ ៩៨៦ ៥២២ /​ ០២៣​ ៩៨៦ ៥២៣ / ០២៣​ ៩៨៦ ៩៦១​៕

មតិយោបល់