ព័ត៌មានជាតិ

ស្រវឹងបើករថយន្តRAV-4 បុកក្បាលនាគពុះចែកទ្រូងផ្លូវ នៅត្រង់ចំណុចផ្លូវបែកជាបួន

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសម្នាក់ស្រវឹងបើករថយន្តRAV-4 មួយគ្រឿងក្នុងល្បឿនលឿនដល់ចំណុចកើតហេតុផ្លូវបែកជាបួន ក៏បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបែកកង់ខាងមុខទៅមុខលែងរួច ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តម៉ាកRAV-4 ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2I-4327 បើកតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះដល់ចំណុចកើតហេតុផ្លូវបែកជាបួនកែងផ្លូវ១៩៣ ក៏បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបែកទ្រូងផ្លូវបន្តិច និងវៀចចេញពីជួរ១កង់។ រីឯរថយន្តបែកកង់ខាងមុខខាងឆ្វេងរថយន្តបន្តដំណើរទៅមុខលែងរួចតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តទៅដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់