កណ្តាល: យុវជន២នាក់ បន្ទាប់ពីចេញពីកន្លែងច្រៀងពីខារ៉ាអូខេយ៉ាងសប្បាយ បានជិះម៉ូតូធ្វើដំណើរត្រឡប់មកផ្ទះ ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូវ៉ា ក៍ជនរងគ្រោះស្រែកដាក់អោយ ស្រាប់តែជនសង្សយ័២នាក់នោះ ទាញដាវកាប់ជនរងគ្រោះ រត់ចោលម៉ូតូ ធ្វើអោយជនសង្ស័យ មានឱកាសយកម៉ូតូទៅបញ្ចាំនៅរាជធានីភ្នំពេញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០១៧នេះ នៅចំណុចលើផ្លូវជាតិលេខ២ ភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្កណ្ដាល។
លោកវរសេនីយ៍ មែន ចាន់រិទ្ធ អធិការស្រុកកណ្តាលស្ទឹង បានប្រាប់បើអោយដឹងថា ជនរងគ្រោះឈ្មោះ ទៀង ភារុន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិសំរោងជ្រៃ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មករសំណង់។ រីឯជនសង្ស័យទី១-ឈ្មោះ សេង សុវណ្ណ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្រមោចហែរ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ មុខរបរពុំពិតប្រាកដ និងម្នាក់ទៀតដែលរត់រួចមានឈ្មោះ ចិត្ត ភេទប្រុស រស់នៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មុខរបរពុំពិតប្រាកដ។
វត្ថុតាងដែលចាប់បានពីជនសង្ស័យរួមមាន ដាវដែក០១ដង ពណ៌ខ្មៅ មានផ្លែប្រវែង៤៤cm ដងមានប្រវែង១៣cm ម៉ូតូ១គ្រឿងម៉ាកអាយខុន ពណ៌លឿងពាក់ផ្លាកលេខភ្នំពេញ1AL-4339។ រីឯម៉ូតូ១គ្រឿងរបស់របស់ជនរងគ្រោះម៉ាកសង់C១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខកណ្ដាល1T-4061។
លោកអធិការបន្តប្រាប់អោយដឹងទៀតថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១២យប់ ជនរងគ្រោះ និងមិត្តភ័ក្រ២នាក់ បាននាំគ្នាជិះម៉ូតូ១គ្រឿង ចេញពីកន្លែងច្រៀងខារ៉ាអូខេ យីហោឃ្លាំងសម្បត្តិ ស្ថិតនៅស្រុកបាទីខេត្តតាកែវ ដើម្បីត្រឡប់មកផ្ទះម្តាយ នៅភូមិបឹងក្អែក ឃុំព្រែករកា។ ពេលជិះម៉ូតូមកដល់ស្ពានកំពង់កោ ដែលមានព្រំប្រទល់ជាប់គ្នារវាងស្រុកកណ្ដាលស្ទឹង និងស្រុកបាទី ស្រាប់តែមានជនសង្ស័យ០២នាក់ជិះម៉ូតូ១គ្រឿងវ៉ា ម៉ូតូជនរងគ្រោះ ហួសបន្តិចដល់ខាងមុខការ៉ាស់សាំងសូគីមិច ស្ថិតនៅភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកណ្តាលស្ទឹង ពេលនោះជនរងគ្រោះ បានស្រែកថាឲ្យជនសង្ស័យ។ ជនសង្ស័យ ក៏ជិះម៉ូតូត្រឡប់មកក្រោយវិញ រួចយកដាវ ជិះដេញតាមកាប់ជនរងគ្រោះ និងមិត្តភ័ក្រ ឃើញដូចនេះជនរងគ្រោះ ផ្ដួលម៉ូតូរត់គេចខ្លួន ភ្លាមនោះជនសង្ស័យម្នាក់ឈ្មោះចិត្ត ក៏បានលើកម៉ូតូរបស់ជនរងគ្រោះ ជិះយកទៅបាត់តាមទិសខាងជើង ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ សេង សុវណ្ណ បានជិះម៉ូតូ បំរ៉ុង រត់គេចខ្លួន ក៏ត្រូវជនរងគ្រោះយកខ្សែក្រវ៉ាត់ វាយជនសង្ស័យធ្វើឲ្យដួលម៉ូតូ ហើយជនសង្ស័យក៏រត់ចូលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ ម្ចាស់ផ្ទះបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍បឹងខ្យាង ឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ។ ប៉ុស្តិ៍បាន
រាយការណ៍មកលោកអធិការរួច ផ្នែកជំនាញក៏ចុះទៅកន្លែងកើតហេតុ ដើម្បីក៏រកឃើញ ដាវរបស់ជនសង្ស័យ។
សមត្ថកិច្ចបន្ថែមថា លុះដល់វេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកអធិការបានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ចុះស្រាវជ្រាវរកម៉ូតូរបស់ជនរងគ្រោះនៅរាជធានីភ្នំពេញ ក៏រកឃើញម៉ូតូ ហើយបញ្ចូនមកអធិការរដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់