ព័ត៌មានជាតិ

បុរសវិកលចរឹតម្នាក់ ត្រូវមនុស្សមួយក្រុមដេញវាយរបួសធ្ងន់ ដោយអះអាងថាបុរសនេះជាចោរ

ភ្នំពេញៈ បុរសម្នាក់ ដែលប្រជាពលរដ្ឋជាច្រើនបានអះអាងថា ជាមនុស្សវិកលចរឹត ត្រូវបានមនុស្សមួយដេញព្រួតវាយ បណ្តាលឲ្យដេកដួលរងរបួសធ្ងន់ ដោយគេចោទបុរសនេះថាជាចោរលួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទី យប់ឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្រោយណាហ្គាវើល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ និងបងប្រុស២នាក់ ដែលនៅកន្លែងកើតហេតុ បាននិយាយប្រាប់ថា មុនពេលកើតហេតុ គេបានឃើញមនុស្សមួយក្រុមមានគ្នា១០នាក់ជាង បានកាន់ដុំថ្ម ដំបង និងខ្សែរក្រវ៉ាត់ បានដេញវាយយ៉ាងសាហាវ ដោយមនុស្សមួយក្រុមនោះ ស្រែកថាចោរលួច។

ប្រភពដដែលបន្តថា មនុស្សមួយក្រុមនោះ បានវាយបុរសវិកលចរឹតខាងលើ បណ្តាលឲ្យរងរបួសបែកក្បាលហូរឈាម ដេកដួលលែងដឹងខ្លួន ។ បន្ទាប់ពីមនុស្សមួយក្រុមនោះវាយបុរសវិកលចរឹតហើយ ក៏នាំគ្នាចែកជើងចេញទៅបាត់អស់តែម្តង ។

ទោះជាយ៉ាង បុរសម្នាក់ដែលត្រូវគេវាយបណ្តាលឲ្យរបួសធ្ងន់ធ្ងរនោះ ត្រូវបានប្រជាពលរដ្ឋនៅម្តុំនោះស្គាល់គេច្បាស់ណាស់ ថាបុរសម្នាក់នេះ ជាមនុស្សវិកលចរឹត។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើត បានត្រឹមហៅរថយន្តសាមុយដឹកយកបុរសដែលត្រូវគេវាយ មិនដឹងមូលហេតុច្បាស់ ទៅសង្គ្រោះសិន ដើម្បីរង់ចាំសាកសួរបន្ត នៃដើមហេតុដែលបានកើតឡើង ៕

https://youtu.be/GssLHauXopM

មតិយោបល់