ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីជួញដូរ និងសម្រួលឲ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ធ្វើការចាប់ខ្លួន នៅចំណុចទីតាំងផ្សេងគ្នា ពាក់ពន្ធ័នឹងករណី ជួញដូរ និងសម្រួលឲ្យប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដកហូតបានថ្នាំញៀន ១០កញ្ចប់ រួមនិងវត្ថុតាងមួយចំនួនធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ភិន ចាន់ភីរិទ្ធិ ហៅ ធា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ៣៥ ប.ស ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក ធ្វើការចាប់ខ្លួន កាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្ទះដែលជនសង្ស័យស្នាក់នៅ ពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ ដកហូតបាន ក្រាមពណ៌ថ្លា ចំនួន៩កញ្ចប់ ក្នុងនោះមានធំ២កញ្ចប់ និងតូច៧កញ្ចប់ សង្ស័យជាគ្រឿងញៀន , ទូរសព្ទ ៣គ្រឿង ម៉ាក Nokia 1616 ម៉ាក Seatel ពណ៌ស ខូច ,កូនកាបូបម៉ាក Nikon ពណ៌ខ្មៅ ចំនួន១ , ទុយោកែច្នៃ សម្រាប់ជក់គ្រឿងញៀន១ និងថង់ សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

ចំណែកជនសង្ស័យទី២ឈ្មោះ វិត ទឹងហាយ ហៅហាយ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម មុខរបរទិញ- លក់អេតចាយ ស្នាក់នៅផ្ទះជួលលេខ៥៤ ភូមិរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទ សម្រួលឲ្យប្រើប្រាស់នូវសារធាតុញៀនខុចច្បាប់ ឃាត់ខ្លួនកាលពីវេលាម៉ោង ១០ និង៣៥នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ដកហូតបាន ក្រាមពណ៌សថ្លា ១កញ្ចប់តូច (សង្ស័យជាគ្រឿង ញៀន ), បំពង់កែវសម្រាប់ជក់គ្រឿងញៀន ចំនួន១ ,ដបកែច្នៃជាឧបរណ៍សម្រាប់ជក់គ្រឿងញៀន ១ , ដែកកេះហ្គាស ចំនួន៦។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់