ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកមានគោល បំណងចេញបទបញ្ជាមួយ ដែលនឹងអនុញ្ញាតឱ្យពួកយោធាអាចចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីជួយដល់ការគំរាមកំហែងសន្តិសុខជាតិ។ នេះបើយោងតាមរយៈសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៧។
លោក Duterte បានរំឭកឡើងវិញថា យើងមិនចាំបាច់ប្រកាសច្បាប់អាជ្ញាសឹកនោះទេ ប៉ុន្តែយើងនឹងបង្កើតឱកាស ឲ្យក្រុមយោធាអាចចូលរួម ក្នុងការបង្ក្រាបគ្រឿងញៀនតាមវិធីសាស្ត្រថ្មីៗរបស់យើង។
កាលពីថ្ងៃចន្ទប្រទេសហ្វីលីពីន បានផ្អាកប្រតិបត្តិការបង្រ្កាបទាំងអស់របស់ប៉ូលិស លើយុទ្ធសាស្ត្រគ្រឿងញៀន ដោយបែរមកចាត់ការអំពើពុករលួយ ដែលបានចាក់ឫសក្នុងប្រទេសវិញ។
តាមអ្នកវិភាគអាស៊ី បានឲ្យដឹងថា លោក Duterte មានបំណងចង់ឲ្យប៉ូលិសទាំងអស់ មកចាត់ការអំពើពុករលួយ ហើយយកយោធាមកបង្ក្រាបរឿងថ្នាំញៀនវិញ ដែលលោកចាត់ទុកវាថា ជាយុទ្ធសាស្ត្រឈ្នះៗ។
សូមជំរាបថា យោងតាមតួលេខជាផ្លូវការ មនុស្សប្រមាណ ៦.០០០នាក់ហើយ ត្រូវបានស្លាប់ដោយប៉ូលិស ក្នុងអាណត្តិលោកប្រធានាធិបតី Rodrigo Duterte ៕
មតិយោបល់