កណ្តាល: ជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន ត្រូវបានកំលាំងជំនាញដែលចេញល្បាត សហការជាមួយកំលាំងជំនាញយុត្តិធម៌បានធ្វើការឃាត់ខ្លួន និងឆែកឆេរ ខ្លួនជនសង្ស័យ រកឃើញថ្នាំញៀនជាច្រើនកញ្ចប់ កាលពីវេលាម៉ោង៧និង៣០នាទី រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំនុចផ្លូវលំភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញឮ ខេត្តកណ្តាល។
ករណីបង្រ្កាបការជួញដូរនូវសារធាតុញៀនខុសច្បាប់នេះ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យចំនួនម្នាក់
ឈ្មោះ មឿន សុខធី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកក្តា២ ឃុំកោះចិន ស្រុកពញាឮ ខេត្កណ្តាល។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន២១កញ្ចប់តូច ទូរសព្ទ័ដៃ២គ្រឿង ម៉ាកអិនចុចពឹល។
សមត្ថកិច្ចបន្តឲ្យដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ កំលាំងជំនាញបានចេញល្បាតនៅចំនុចខាងលើ ពេលនោះក៏បានជួបជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចខាងលើ
បន្ទាប់មកកំលាំងជំនាញយុត្តិធម៌ បានសហការជាមួយកំលាំងប៉ុស្តិ៍ ធ្វើការឃាត់ខ្លួន និងឆែកឆេរ ខ្លួនជនសង្ស័យ និងវត្ថុតាងដូចខាងលើ បញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសួរនាំ និងចាត់ការតាមនិតិវិធីច្បាប់៕



មតិយោបល់