លោកយាយ Besse Cooper គឺជាស្ដ្រីដែលមានវ័យចំណាស់ជាងគេម្នាក់ លើពិភពលោក បានទទួលមរណៈភាព កាលពីថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១២ ក្នុងវ័យ១១៦ឆ្នាំ ។
យោងតាម Bangkok Post បានឲ្យដឹងថា ស្ត្រីវ័យចំណាស់រូបនេះ បានទទួលមរណៈភាព ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក នេះបើយោងតាមការលើកឡើង របស់ លោក Sidney ដែលត្រូវជាកូនប្រុសរបស់លោកយាយ។
លោកយាយ Besse Cooper មានអាយុវែង និងមានសុខភាពល្អណាស់ ហើយលោកយាយបានចាកចេញទៅដោយស្ងប់ស្ងាត់បំផុត នេះជាការបន្ថែមឲ្យដឹងពីលោក Sidney។
ខែមករា ឆ្នាំ២០១១ កន្លងទៅនេះ លោកយាយ Besse Cooper ត្រូវបានគេកត់ត្រាក្នុង Guinness World ក្នុងនាមជាមនុស្ស ដែលមានអាយុវែងជាងគេលើពិភពលោក។
គួរបញ្ជាក់ផងដែរថា លោកយាយ Besse Cooper បានកើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៨៩៦ នៅ Tennessee ហើយអាថ៌កំបាំង ដែលធ្វើឲ្យលោកយាយបានអាយុវែងនោះគឺការបរិភោគអាហារដែលមិនប៉ះពាល់ដល់សុខភាព៕
មតិយោបល់