ព័ត៌មានជាតិ

លោក កែវ រ៉េមី៖ លោក នឹងខិតខំធ្វើការជាមួយ អង្គការ និងស្ថាប័នសិទ្ធមនុស្សកាន់តែជិតស្និត

ភ្នំពេញ:លោក កែវ រ៉េមី បានមានប្រសាសន៏ថា លោកនិងខិតខំប្រឹងពង្រឹង ទំនាក់ទំជាមួយអង្គការនិងស្ថាប័ន សិទ្ធមនុស្សកាន់តែជិតស្និត ដើម្បីធ្វើឲ្យវិស័យសិទ្ធមនុស្ស នៅក្នុងប្រទេសកាន់តែប្រសើរ។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពី លោកត្រូវបានព្រះមហាក្សត្រតែងតាំង ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមការស្នើសុំពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។

លោក កែវ រ៉េមី នឹងឡើងជំនួស លោក ម៉ក់ សម្បត្តិ។ នៅមុននេះលោក កែវ រ៉េមី មានតំណែងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ផងដែរ។ ព្រះរាជក្រឹត្យចុះថ្ងៃទី៤ ខែឧសភាលោក កែវ រ៉េមី ក្នុងនាមជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស លោកនឹងទទួលបានឋានៈរដ្ឋមន្ត្រីផងដែរ។ លោក កែវ រ៉េមី ធ្លាប់មានប្រវត្ដិជាអ្នកតំណាងរាស្ដ្រមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសមរង្ស៊ី៕

photo_2016-05-09_09-20-34 (2) photo_2016-05-09_09-20-34

មតិយោបល់