ភ្នំពេញៈ ហ្វេសប៊ុកសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅមុននេះបន្តិច បានផ្សាយយ៉ាងដូច្នេះថា “គ្រោះរាំងស្ងួតអាចប៉ះពាល់ដល់ជីវិតមនុស្ស សត្វពាហនៈ និងសត្វស្លាបមួយមួយចំនួនធំផងដែរ។ ទោះបីក្នុងស្ថានភាពបែបណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារប្រភេទពូជសត្វស្លាបដ៏កម្រទាំងនេះ។
សូមកុំប្រមាញ់ ឬដាក់ថ្នាំបំពុលយកសត្វស្លាបទាំងនេះមកទទួលទានធ្វើអាជីវកម្ម។ សត្វស្លាបដ៏កម្រទាំងនេះមិនត្រឹមតែសម្បត្តិធនធានធម្មជាតិដ៏មានតម្លៃសម្រាប់ប្រទេសយើងប៉ុណ្ណោះទេ ប៉ុន្តែវានឹងទាក់ទាញទេសចរណ៍បរទេសមកទស្សនាកម្ពុជាទៀតផង ដូចជានៅ បឹងពារាំង សង្កាត់ជ្រាវ ក្រុងសៀមរាបជាដើម៕”
មតិយោបល់