ព័ត៌មានជាតិ

ករណីប្តីចាក់សម្លាប់ប្រពន្ធបណ្តាលអោយស្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ…

ភ្នំពេញ:ប្រភពយោងតាមផេកប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ស្តីពីករណីឃាតកម្ម(ប្តីចាក់ប្រពន្ធបណ្តាលឲ្យស្លាប់)នៅចំណុចផ្ទះលេខ២១ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-ជនបង្កឈ្មោះ គឹម ពៅ ហៅ អ៊ុក ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាមស្នាក់នៅផ្ទះលេខ ២១ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-ជនរងគ្រោះឈ្មោះ កែវ ធីបិតភឿង ហៅប៉ោង ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅជាមួយជនបង្ក។
+សម្ភារ:ដកហូត :
កូនកាំបិតដងខ្មៅ ចំនួន០១
ដំណើររឿងហេតុ: នៅថ្ងៃទី១៦ ខែសីហហា ឆ្នាំ២០២៣ វេលាម៉ោង១០:០០នាទី ជនសង្ស័យកំពុងផឹកស្រាតែម្នាក់ឯងនៅផ្ទះជាន់ក្រោម រហូតដល់ស្រវឹងក៏នឹកឃើញអំពីប្រពន្ធ(ជនរងគ្រោះ) ដែលរករឿងឈ្លោះជេរ ជនសង្ស័យរាល់ថ្ងៃ ក៏កើតអារម្មណ៍ខឹង ដើរទៅយកកូនកាំបិតដងខ្មៅឡើងទៅបន្ទប់ជាន់លើ ឃើញប្រពន្ធកំពុងដេកក៏បានចាក់មួយកាំបិតចំពោះរួចគេចខ្លួនបាត់ ទើបអ្នកជិតខាងបានបញ្ជូនមកមន្ទីរពេទ្យMED115 រហូតដល់វេលាម៉ោង០៧:២០នាទី ថ្ងៃទី១៧ ខែឆ្នាំដដែល ជនរងគ្រោះបានស្លាប់ទើបមន្ទីរពេទ្យទំនាក់ទំនងទៅអ្នកជិតខាងជនរងគ្រោះហើយក៏រាយការណ៍មកសមត្ថកិច្ចចុះមកដល់ទីតាំងពេទ្យដើម្បីសាកសួរ រហូតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២:០០នាទីថ្ងៃត្រង់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ សហការជាមួយកម្លាំងអធិការដ្ឋានច្បារអំពៅធ្វើការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ គឹម ពៅ ហៅអ៊ុក នៅចំនុចមុខវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ យកមកប៉ុស្តិ៍ចាក់អង្រែលើសាកសួរតែម្តង។

មតិយោបល់