ព័ត៌មានជាតិ

រថយន្តRANG ROVER ព្រលះទីកូ ខ្ទេចមុខ

ព្រះសីហនុៈ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត២គ្រឿង បើកបរបញ្ច្រាសទិសគ្នា ប៉ះគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៤ ម្តុំភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមរបាយការណ៍បឋមពី សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះ បណ្ដាលឲ្យអ្នកបើកបររថយន្តទីកូ រងរបួសធ្ងន់ ចំណែកភាគីខាងរថយន្តRANG ROVER មិនមានអ្នករងគ្រោះធ្ងន់ធ្ងរនោះទេ។

ចំណែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់