ព័ត៌មានបច្ចេកវិទ្យា

ទូរសព្ទ Samsung លំដាប់មធ្យម អាចនឹងបំពាក់អង្គប្រតិបត្តិជំនាន់ Octa-core ល្បឿនគុណ ៨

ស្មាតហ្វូនត្រកូល Galaxy សមត្ថភាពកម្រិតកណ្តាលមរបស់ក្រុមហ៊ុន Samsung ក្នុងឆ្នាំ ២០១៧ នេះ អាចនឹងប្រើប្រាស់អង្គប្រតិបត្តិជំនាន់ Octa-Core ដែលមានល្បឿនគុណនឹង ៨ ។ នេះបើយោងតាមព័ត៌មានបែកធ្លាយថ្មីមួយនៅលើគេហទំព័រ GFXBench ដែលបានរាយព័ត៌មានលំអិតមួយម៉ូឌែល មានលេខកូដ SM-G615F។

តាមរយ:លេខកូដម៉ូឌែលថ្មីនេះ វាត្រូវបានគេជឿថា ជាទូរសព្ទលំដាប់ថ្នាក់មធ្យមស៊េរីឆ្នាំ ២០១៧ របស់ទូរសព្ទ Galaxy On7 Pro ដែលមានលេខកូដម៉ូឌែល SM-G600F និងដែលបានបានប្រកាសចេញកាលពីខែកក្កដា ឆ្នាំ ២០១៦។

យោងតាមប្រភពព័ត៌មានពី GFXBench ក្រៅពីបំពាក់បន្ទះឈីប MediaTek 6757 ជាមួយអង្គប្រតិបត្តិ Octa-core ល្បឿន ២.៣ GHz (ល្បឿនគុណ ៨) ទូរសព្ទ Samsung ម៉ូឌែល SM-G615F ក៏ភ្ជាប់មកជាមួយអេក្រង់ទំហំ ៥.៧ អីុញ ខ្នាត Full HD អង្គប្រតិបត្តិក្រាហ្វិក Mali-T880MP2, RAM ទំហំ ៣ ជីហ្គាប៉ៃយ៍ និងអង្គចងចាំជាប់ម៉ាស៊ីនទំហំ ៣២ ជីហ្គាប៉ៃយ៍។ ចំណែកកាមេរ៉ាមុខ/ក្រោយ គឺមានទំហំ ១២ មេហ្គាភិចសែលដូចគ្នា ដោយឡែក សម្រាប់សមត្ថភាពថ្ម គឺពុំទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយ។

តាមរយ:លក្ខណ:សម្បត្តិដែលបានបែកធ្លាយនេះ គេរំពឹងថា ស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Samsung នឹងបង្កើនសមត្ថភាពកាន់តែខ្ពស់ ជាមួយអង្គប្រតិបត្តិជំនាន់ Octa-core ហើយវានឹងបង្ហាញវត្តមានឆាប់ៗខាងមុខនេះជាមិនខាន៕

មតិយោបល់