ព័ត៌មានជាតិ

Microsoft ទិញ​អាជីវកម្ម​ផលិតផល និង​សេវាកម្ម Nokia តម្លៃ ៧,១៧​ពាន់​លាន​ដុល្លារ​អាមេរិក​

​ក្រុមហ៊ុន Microsoft បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​០២​ខែ​កញ្ញា ម្សិលមិញ​នេះ​ថា ខ្លួន​បាន​ទិញ​យក​អាជីវកម្ម​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន Nokia​។​

​នៅក្នុង​សេចក្ដីប្រកាស​បានឲ្យថា ផលិតផល​ដែល​ក្រុមហ៊ុន Nokia លក់​ឲ្យ Microsoft នោះ​រួមមាន​ទូរស័ព្ទ​ស៊េរី​ទំនើប និង​ទូរស័ព្ទ​ចល័ត ដែល​សរុប​ជា​ទឹកប្រាក់​មាន​ចំនួន ៧,១៧​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ការទិញ​លក់​នេះ​នឹង​ធ្វើ​បញ្ចប់​នៅ​ក្នុង​ដើមឆ្នាំ ២០១៤ ដោយ​នៅ​ពេល​នេះ លោក Risto Siilasmaa ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល Nokia ត្រូវ​ឡើង​កាន់តំណែង​នាយក​ប្រតិបត្តិ​ស្ដីទី​ជំនួស Stephen Elop ព្រោះថា លោក Stephen Elop ត្រូវបាន​ក្រុមហ៊ុន Microsoft ឲ្យទៅ​កាន់​ការងារ​ថ្មី​នៅ Microsoft ដែល​គេ​គិតថា អាច​នឹង​កាន់តំណែង​នាយក​ប្រតិបត្តិ Microsoft បន្ទាប់​ពី Steve Ballmer ចូលនិវត្តន៍​៕

Microsoft-Nokia

មតិយោបល់