ព័ត៌មានជាតិ

Update: បញ្ជូនមេកន្ទុយលេខ និងអ្នកចាក់កន្ទុយលេខប្រចាំក្រុងតាខ្មៅ មកតុលាការ

Update: បញ្ជូនមេកន្ទុយលេខ និងអ្នកចាក់កន្ទុយលេខប្រចាំក្រុងតាខ្មៅ មកតុលាការ
កណ្តាល: នៅព្រឹកថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជូនមេកន្ទុយលេខ និងអ្នកចាក់កន្ទុយលេខប្រចាំក្រុងតាខ្មៅ មកសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ Post News ប្រចាំតុលាការថា នៅវេលាម៉ោង៣ រសៀលថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងអាវុធហត្ថ ក្រុងតាខ្មៅ ចុះបង្ក្រាបទីតាំងកត់កន្ទុយលេខមួយកន្លែង នៅចំណុចខាងលើ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ទី១-ឈ្មោះ ហ៊ី​ ប៊ុនហួរ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកត់កន្ទុយលេខ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី២- ឈ្មោះ ចាន់ វិបុល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរត់ម៉ូតូឌុប មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (អ្នកចាក់កន្ទុយលេខ)។ វត្ថុតាងដកហូតរួមមាន សម្ភារ:សំរាប់កត់កន្ទុយលេខមួយចំនួនធំ ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង ទូរសព្ទ័ដៃចំនួន០២គ្រឿង ប្រាក់រៀល៧០,៤០០រៀល ប្រាក់ដុល្លារ២៣ដុល្លារ និងម៉ូតូ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរ របស់តំណាងអយ្យការ៕

មតិយោបល់