កណ្តាលៈ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ មានករណីហិង្សារមួយបានកើតឡើង ដោយជនសង្ស័យម្នាក់ បានវាយទៅលើស្ត្រីម្នាក់ បណ្តាលឲ្យរបួសប៉ោងភ្នែកម្ខាង នៅចំណុចក្រោមផ្ទះឈ្មោះ ណៃ ចែ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឆាំ ឈឿន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ហេង សំណាង ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដកហូតបានដែកចំពុះទុងចំនួន១។
ប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមក នៅឆ្នាំ២០១៦ ជនសង្ស័យនិងជនរងគ្រោះធ្លាប់មានទំនាស់ជាមួយគ្មា ហើយក្រោយមកជនសង្ស័យតែងតែជេរប្រមាថ ដល់ជនរងគ្រោះថែមទៀតផង។ លុះនៅថ្ងៃទី១៩ ខែមិថុនា ២០១៨ វេលាម៉ោង៥និង៣០នាទី ជនរងគ្រោះកំពុងដេកមើលទូរទស្សន៍នៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបាន ដើរចូលទៅដល់កន្លែងកើតហេតុនោះដែរដោយកាន់ដែក ចំពុះទុងនៅនិងដៃហើយបាន ដកដែកចំពុះទុងនោះចេញពី ស្រោមបំណងចាក់ជនរងគ្រោះ តែត្រូវបានឈ្មោះ ពៅ និង ឈ្មោះវង ចាប់ដកយកដែកចំពុះទុងនោះចេញ ។ ពេលនោះជនសង្ស័យ បាននិយាយគំរាមជនរងគ្រោះថា (ចាំមើលថ្ងៃណាមួយពូជអ្ហែងអញចាក់សម្លាប់ទាំងអស់)។ បន្ទាប់មកជនសង្ស័យក៏បានស្ទុះចូលទៅវាយជនរងគ្រោះ១ដៃ ចំក្រោមភ្នែកខាងឆ្វេងបណ្ដាលឲ្យហើមជាំ ហើយក៏ត្រូវបានអ្នកជិតខាងចូលឃាត់បំបែកចេញ។ក្រោយមកជន រងគ្រោះបានរាយការណ៍មកនគរបាលប៉ុស្តិ៍ព្រែកអញ្ចាញ ហើយកម្លាំងយើងក៏ចុះទៅដល់កន្លែង កើតហេតុនិងបាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរនៅប៉ុស្តិ៍។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យមិនអាចឆ្លើយបំភ្លឺបានទេដោយសារស្រវឹងស្រាជោកជាំ ហើយក៏បានបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់