ក្លឹប Manchester United អាចនឹងលក់ Wayne Rooney , Anthony Martial និង Marouane Fellaini ដើម្បីយកកន្លែងរួមទាំងលុយផង ដើម្បីទិញយកខ្សែប្រយុទ្ធ Antoine Griezmann ក្នុងតម្លៃខ្លួន១០០លានផោន។
វិបសាយ Independent បានចុះផ្សាយដូច្នេះថាក្រុមបិសាចក្រហមអាចនឹងកាត់បន្ថយចំណាយរបស់ខ្លួនទៅលើកីឡាករដើម្បីជាការរ៉ាប់រងទិញយកខ្សែប្រយុទ្ធកំពូលម្នាក់មករួមក្រុមនៅរដូវកាលក្រោយនេះ។ ដោយកាត់បន្ថយនោះ គឺអាចនឹងលក់កីឡាករចេញដល់ទៅ៣នាក់ ដោយជម្រើសដំបូងគឺ Rooney ដែលមានប្រាក់ពលកម្មខ្ពស់ជាងគេតែលេងមិនសូវបានល្អ។ ខណៈដែល២នាក់ទៀតគឺ Martial និង Fellaini ដែលបង្ហាញទម្រង់លេងមិនទាន់ល្អដល់កម្រិត។

ដូច្នេះហើយ ប្រសិនណាបើ Man Utd អាចលក់ចេញកីឡាករ៣នាក់នេះបាន នោះពួកគេនឹងទទួលបានកម្រៃយ៉ាងច្រើនពីសំណាក់ការចាកចេញរបស់ពួកគេ ខណៈដែលខាងក្លឹបកំពុងតែត្រូវការយ៉ាងចាំបាច់ចំពោះខ្សែប្រយុទ្ធម្នាក់ដើម្បីស្វែងរកគ្រាប់បាល់។
ទន្ទឹមនឹងនេះដែរ ក្រុមរបស់លោក Jose Mourinho ក៏មានសង្ឃឹមខ្ពស់ផងដែរក្នុងការនាំយកកីឡាកររបស់ក្រុម Atletico Madrid ខាងលើនេះ ព្រោះរូបគេហាក់មិនសប្បាយចិត្តនោះទេក្នុងការលេងបន្ដនៅអេស្ប៉ាញ៕

មតិយោបល់