ព័ត៌មានជាតិ

មុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ខឹងម្តាយស្តីបន្ទោស យកកាំបិតកាប់បណ្តាលឲ្យរងរបួស

តាកែវ: នៅថ្ងៃសុក្រ ០៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១ និង១០នាទី មានករណីប៉ុនប៉ងឃាតកម្មមួយកើតឡើង នៅភូមិមានជ័យ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។

ករណីខាងលើនេះបង្កឡើងដោយជនសង្ស័យឈ្មោះ រី ខុម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពប្រដាប់ដោយកាំបិត កាប់ទៅលើជនរងគ្រោះឈ្មោះ សុត ទូច ភេទស្រី អាយុ៦២ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ បណ្តាលឱ្យរងរបួស ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

មូលហេតុ៖ ដោយសារជនសង្ស័យខឹងម្តាយស្តីបន្ទោស និងជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី ៕

មតិយោបល់