ភ្នំពេញៈ នៅថ្ងៃទី១៩ ខែកុម្ភៈ ២០២០នេះ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោក បានហៅអ្នកនាង វ៉ែន រចនា ហៅថៃ ស្រីនាង មកធ្វើកិច្ចសន្យាបញ្ឈប់ការLIVE VDEO លក្ខណ អាសអាភាស បញ្ចេញលើក្រោមធ្វើឲ្យអ្នកមើលតាមដានជាងរឿងភាគ ក្នុងគោលបំណងលក់សម្លៀកបំពាក់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចឲ្យត្រឡប់ទៅផ្ទះវិញ តែដោយសាររូបនាងស្មានតែរួចខ្លួនហើយ មិនបានភ្លើងឆេះធូបមួយដើមផង គ្រាន់តែទៅដល់ផ្ទះវិញស្រាប់តែផ្គើនហ៊ាន live Vdeo បញ្ចេញនៅភាព លិចលើលិចក្រោម ស៊ិចស៊ី បញ្ចេញសាច់ស្ទើតែគ្រប់ទីកន្លែង ដដែល និងថែមទាំងហ៊ាននិយាយឌឺដងទៀតស្មានតែសមត្ថកិច្ចមិនហ៊ានឃាត់ខ្លួន។ មានអីចុះទៅឃាត់ខ្លួនលើកទី២ភ្លាមៗតែម្តងក្នុងថ្ងៃតែមួយដោយមិនឲ្យរំរងថ្ងៃឡើយ។ ក្រោយពីការឃាត់ខ្លួនជាលើកទី២រួចសមត្ថកិច្ចកំពុងពិចារណាថានិងត្រូវកសាងសំណុំរឿងទៅតុលាការរឺក៏អប់រំបន្ត៕
មតិយោបល់