ព័ត៌មានជាតិ

រថយន្ដបាឡែន វេចង្កូតធ្លាក់ផ្លូវ ស្លាប់ម្នាក់របួសធ្ងន់ស្រាល ៤នាក់

បន្ទាយមានជ័យ : មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ដបាឡែនកាម៉ារី វេចង្កូតធ្លាក់ផ្លូវទៅបុកនឹងដើមថ្កូវខ្ទម បណ្ដាលឲ្យ មនុស្សម្នាក់ស្លាប់ រងរបួសធ្ងន់-ស្រាល៤នាក់ ។ ឧបទ្ទវហេតុនេះ ដ៏គួឲ្យរន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប៉េអិម បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង បានធ្វើដំណើរពីលិចទៅកើតដឹកមនុស្សពេញ លុះបើកមកដល់ចំណុចកើតហេតុបានវេចង្កូតធ្លាក់ផ្លូវទៅបុកដើមថ្កូវខ្ទមបណ្តាល ឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់-ស្រាលចំនួន៤នាក់ ។

ជនរងគ្រោះទាំង៥នាក់ ទី១.ឈ្មោះ ពៅភេទប្រុស អាយុ២៣ឆ្នាំ រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង អ្នកបើករថយន្ត(របួសធ្ងន់) ទី ២.ឈ្មោះ វ៉ាន ណា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅស្រុកស្ទឹងសែន ខេត្តបាត់ដំបង(របួសធ្ងន់ ) ៣. ឈ្មោះ មោះ សុង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅស្រុកស្ទឹងសែន ខេត្តបាត់ដំបង(របួសធ្ងន់ ) ៤.ឈ្មោះ លឹម ស៊្រុន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅស្រុកស្ទឹងសែន
ខេត្តបាត់ដំបង( របួសស្រាល) និងទី៥. ឈ្មោះ តាំង ប៊ុនហុក ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅស្រុកស្ទឹងសែន ខេត្តបាត់ដំបង ស្លាប់នឹងកន្លែង។

អាវុធហត្ថ បានឲ្យដឹងទៀតថា មូលហេតុដែលកើតគ្រោះថ្នាក់នេះ បណ្ដាលមកពីអ្នកបើកបរ ងងុយដេក ចំណែកជនរងគ្រោះទាំង៤នាក់ ត្រូវបានរថយន្តស្នងការដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី ។សាកសពត្រូវបានសាច់ញាតិ
យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កត្រូវនគរបាលយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បី ដោះស្រាយនៅពេលក្រោយ ៕

231321 231323

image_1 image_2 image_3

មតិយោបល់