ព័ត៌មានជាតិ

ថៅកែហាងបាយីហោ (Snarky Bar)គាំងបេះដូងស្លាប់នៅក្នុងហាង

ភ្នំពេញ : ថៅកែហាងបារបារាំងយីហោ (Sharky bar)ម្នាក់ ត្រូវបានគេប្រទះឃើញដេកផ្កាក់មុខស្លាប់ នៅក្នុងបន្ទប់ការិយាល័យរបស់ខ្លួន កាលពីម៉ោង២និង៤០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ផ្ទះលេខ126E1 ផ្លូវ១៣០ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ជនបរទេសដែលគេប្រទេះឃើញដេកស្លាប់នោះឈ្មោះ Micheal Keeming ភេទប្រុស អាយុ 57ឆ្នាំ ជាជនជាតិអាមេរិច មុខរបរ ម្ចាស់ហាង”សាគីបា” ស្នាក់នៅសណ្ឋាគារលុច្ស បន្ទប់លេខ៧១៣ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ កាន់លិខិតឆ្លងដែនលេខ ៥០៦២៥៩៨៨៥។

សមត្ថកិច្ច បានឲ្យដឹងថា ដោយយោងតាមការបំភ្លឺពីឈ្មោះ ហេង សុគន្ធា ភេទស្រី អាយុ២៧ឆ្នាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុនៅវេលាម៉ោង២និង២០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ បានទៅគោះទ្វារការិយាល័យជនរងគ្រោះ តែពុំឆ្លើយតបនោះទេ ហើយមានការសង្ស័យក៏ទៅយកសោរមកចាក់មើល ស្រាប់តែឃើញជនរងគ្រោះដេកផ្កាប់មុខក្នុងបន្ទប់លើឥដ្ឋការ៉ូ ហើយរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ការិយាល័យវិទ្យាសាស្ត្រ-បច្ចេកទេសនគរបាលរាជធានីភ្នំពេញនិងលោកគ្រូពេទ្យ នង សុវណ្ណ រ័ត្ន គ្រូពេទ្យសាលាដំបូងរាជធានីភ្នំពេញធ្វើការត្រួតពិនិត្យ វិភាគ សន្និដ្ឋានលើសាកសព និងកន្លែងកើតហេតុ ទើបដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូង។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្តល់ទុកនៅមន្ទីរពេទ្យរុស្ស៊ី៕

photo_2016-05-09_10-23-04 photo_2016-05-09_10-23-16 photo_2016-05-09_10-23-23

មតិយោបល់