ព័ត៌មានជាតិ

សាធារណៈជន និងអ្នកគាំទ្រ អាចបោះឆ្នោតបេក្ខភាព “ខ្ញុំជាយុវជនគំរូកម្ពុជា” ចាប់ពីថ្ងៃនេះ

ភ្នំពេញៈ សាធារណៈជន និងអ្នកគាំទ្របេក្ខភាពចូលរួមក្នុងកម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីអាចធ្វើការបោះឆ្នោតគាំទ្រនូវវីដេអូ កំណាព្យ/អត្ថបទ គំនូរ ឬចម្រៀង ដែលអ្នកពេញចិត្ត ចាប់ពីថ្ងៃទី៩ ដល់ម៉ោង៥៖០០នាទី ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ។

ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា “បោះឆ្នោតគាំទ្រ ខ្ញុំជាយុវជនគំរូកម្ពុជា នៅថ្ងៃនេះ! VOTE Now at link below. You must be a Facebook User! នៅពេលនេះ សាធារណៈជន និងអ្នកគាំទ្រអាចចាប់ផ្តើមបោះឆ្នោតគាំទ្របេក្ខេជនបេក្ខនារី ដែលស័ក្តិសម {ជាយុវជនគំរូ}។ ការបោះឆ្នោតគឺបើកចាប់ពីថ្ងៃទី ៩ -១១ ឧសភា ២០១៦ ចប់នៅម៉ោង ៥:០០ល្ងាច។ កម្មវិធីនឹងផ្តល់ឱកាសដល់ជ័យលាភី ១០ នាក់ (Top1- Top 10)។”

សម្ដេចបញ្ជាក់ថា បន្ទាប់ពីបោះបានឆ្នោតជ្រើសរើសTOP-10 រួចហើយ នឹងបន្តទៅបោះឆ្នោត ជ្រើសរើសជ័យលាភីលេខ ១ TOP-1 នៅលើ Facebook សម្តេចតេជោ ជាបន្តទៀត។ បេក្ខជនដែលទទួលបានការគាំទ្រ (LIKES) ច្រើនជាងគេចាប់ពី (Top1-Top 10) គឺនឹងទទួលរង្វាន់ និងប័ណ្ណសរសើរនាយករដ្ឋមន្រ្តី នៅវិមានរដ្ឋាភិបាលសន្តិភាព នៅរាជធានីភ្នំពេញ។ នេះជាឱកាសសម្រាប់យុវជនគ្រប់ៗរូប!។

ចូលទៅកាន់ទីតំណនេះ ដើម្បីបោះឆ្នោត http://samdechhunsen.gov.kh/khmer_youth_role_model/ ៕

000001 000002 000003 000004 000005 000006 000007 000008

មតិយោបល់