ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះរុះរើសំយ៉ាបរោង ផ្ទះសង់រំលោភលើផ្លូវ

ភ្នំពេញៈ សំណង់សង់ជាលក្ខណៈតសំយ៉ាប រោង ផ្ទះ លយហួសជ្រុលមកលើផ្លូវ និងសំណង់រឹងមាំ សង់ប៉ះពាល់មកលើផ្លូវ ត្រូវបានអាជ្ញាធរសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ដឹកនាំកម្លាំងចុះទៅរុះរើ វាយចេញវិញ ដើម្បីឲ្យផ្លូវសាធារណៈ ក្នុងសភាពងាយស្រួលបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ជារួម ។

កិច្ចប្រតិបត្តិការរុះរើសំណង់ខាងលើ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងភូមិព្រៃទា១និង នៅក្នុងបុរីញ៉ូថោន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមអាជ្ញាធរបានឲ្យដឹងថា កន្លងមកខាងអាជ្ញាធរ បានជូនដំណឹងរួចមកហើយ ជុំវិញ ការសាងសង់សំយ៉ាបផ្ទះ រោង សំណង់ផ្សេងៗ មកលើផ្លូវសាធារណៈ ដែលជាហេតុបង្កផលប៉ះពាល់ ជារួម ហើយមានបងប្អូនពលរដ្ឋមួចំនួនយល់ដឹង និងរុះរើដោយខ្លួនឯង មានមួយចំនួនមិនទាន់រុះរើ ទើបនៅរសៀលថ្ងៃទី០៥ ខែធ្នូនេះ កម្លាំងអាជ្ញាធរ ចុះទៅរុះរើ វាយចេញ នូវសំយ៉ាប តាមដងផ្លូវក្នុងភូមិព្រៃទា១ អាងទឹកសង់បិទផ្លូវលំរបស់ជនជាតិចិននៅក្នុងបុរីញ៉ូថោន ។

អាជ្ញាធរ អំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាសាងសង់ សំយ៉ាប ត្រឹមតែដីរបស់ខ្លួនមាន បានហើយ ជៀសវាងសង់លយជ្រុលហួសមកលើផ្លូវ ជាហេតុ ប៉ះពាល់ ជាសាធារណៈ និងខាតបង់ថវិកាផ្ទាល់ខ្លួនផង ៕

 

មតិយោបល់