កណ្តាលៈ នគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានឲ្យកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការស្រុកអង្គស្នួល បានចុះឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ និងថ្នាំញៀនចំនួន០៩កញ្ចប់។
ការចុះឃាត់ខ្លួននេះ ធ្វើទ្បើងកាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច បន្ទប់ជួលភូមិត្រពាំងក្រសាំង ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកអធិការបានប្រាប់ឲ្យដឹងថា ជនល្មើសឃាត់ខ្លួនបានម្នាក់ មានឈ្មោះ ឈិត ណាង ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងដកហូតបាន រួមមានម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន(ម៉ាទឹកកក) ០៩កញ្ចប់តូច ទូរសព្ទដៃ១គ្រឿងម៉ាកនូគារចុចពិល និងឧបករណ៏ប្រើប្រាស់មួយចំនួន។
លោកអធិការបញ្ជាក់ថា តាមចម្លើយសារភាពរបសជនល្មើសខាងលើ បានឆ្លើយថា ចំពោះថ្នាំញៀននេះ ខ្លួនបានទិញពីម្តុំពេទ្យលោកសង្ឃ ដើម្បីយកមកលក់បន្ត។ បច្ចុប្បន្នជនល្មើស ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកអង្ដស្នួល ដើម្បីបន្តចាត់ការទៅតាមនីតិវិធីច្បាប់៕




មតិយោបល់