ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក១គ្រឿង បើកបុកម៉ូតូកង់បី បណ្តាលឲ្យស្លាប់ម្នាក់ នៅលើដងផ្លូវ

ភ្នំពេញ: នៅថ្ងៃទី១១ ខែមថុនា ឆ្នាំ២០២០ វេលាម៉ោង០០និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់ឈ្មោះ និងអាសយដ្ឋាន បើកបរក្នុងទិសដៅស្របគ្នា បានបុកម៉ូតូកង់បីមួយគ្រឿងម៉ាក Wave ផ្លាកលេខ ភ្នំពេញ 1BK ៧៣៤០ បណ្តាលឲ្យស្លាប់ម្នាក់ នៅលើផ្លូវវេងស្រេងមុខការ៉ាស់សាំងតេលា ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ជា ផល្លី ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ៧៧ ភូមិឈើត្រែង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

ករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុក នៅអធិការខណ្ឌមានជ័យ ចំណែកសាកសពជនរងគ្រោះកំពុងរង់ចាំសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់