កំពង់ស្ពឺៈ យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិច នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ នេះ មានការប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់នៅលើបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៩-៨០ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សាកសពជនរងគ្រោះខាងលើ មិនទាន់ស្គាល់ពីអត្តសញ្ញាណនោះទេ ប៉ុន្តែនៅលើសាកសព មានស្លាកស្នាមរបួសនៅលើជើង និងក្បាល សង្ស័យត្រូវរថយន្តបុកស្លាប់ ។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕
មតិយោបល់