ព័ត៌មានជាតិ

មន្រ្តីនិងសង្គមស៊ីវិលនាំគ្នាប្រមូលសំណល់សំរាម ដើម្បីបរិស្ថាន និងសោភណភាពក្រុង

ភ្នំពេញៈ មន្រ្តីបរិស្ថាន រួមជាមួយមន្រ្តីពាក់ព័ន្ធក្នុងព្រះសីហនុ សហការជាមួយសមាគមទេសចរណ៍ក្រុងព្រះសីហនុនៅថ្ងៃទី៩ ឧសភានេះ បានរួមគ្នាចុះសម្អាត និងប្រមូលសំណល់ សំរាមតាមប្រឡាយ មាត់លូ មាត់ស្ពាននិងអូរមួយចំនួននៅព្រុំប្រទល់សង្កាត់២និងសង្កាត់៣។

តំណាងសមាគមទេសចរណ៍ក្រុងព្រះសីហនុ លោកDouglas ដែលបានដឹកនាំកម្លាំងកម្មករចុះទៅប្រមូលសំរាមទាំងនោះបានឱ្យដឹងថា តាមការសង្កេតឃើញថា សំណល់សំរាមដែលគេយកមកចាក់ចោលមានដូចជាប្រភេទសំរាមចេញពីផ្ទះបាយ វត្ថុរឹងប្រើប្រាស់លែងកើត និងសំរាមទូទៅចេញពីការបោះចោលរបស់ប្រជាពលរដ្ឋដោយគ្មានការវវេចខ្ចប់ យកមកដាក់ចោលអានាធិបតេយ្យតាមទីសាធារណៈនិងមាត់លូ ឬ មាត់ប្រលាយជាដើម។

មន្ត្រីជំនាញបរិស្ថានខេត្តបានលើកឡើងថា ដោយសារសំរាមបញ្ចេញចោលរបស់ប្រជាពលរដ្ឋក្នុងតំបន់ទាំងនោះ មានបរិមាណដ៏ច្រើនលើសលប់ និងការប្រមូលមិនបានស្អាត ក្រោយពីមានភ្លៀងធ្លាក់មក រួមទាំងទំហំអូររួមតូចនិងជម្រៅរាក់ផងនោះ ទើបសំរាមមកកកស្ទះនៅជាប់នឹងក្រោមស្ពានអូរសម្អាតនេះយ៉ាងកកកុញដូច្នេះ។

មន្រ្តីខាងលើបានអះអាងថា នៅវេលាម៉ោង២រសៀលថ្ងៃដដែលនេះ ខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត នឹងយកគ្រឿងចក្រមកកាយដីចេញពីមាត់អូរ ជិតគល់ស្ពាន និងតាមប្រឡាយមួយចំនួនទៀតដែលមានជម្រៅរាក់ ដើម្បីពង្រីកមាត់អូរផងនិងពង្រីកជម្រៅអូរឱ្យបានជ្រៅជាងមុនផង ងាយធ្វើឱ្យទឹកកខ្វក់ហូរទៅអស់ មិនធ្វើឱ្យខូចបរិស្ថាន និងសោភណភាពទីក្រុង៕

photo_2016-05-09_12-55-11photo_2016-05-09_12-55-13

មតិយោបល់